Latest Post

កូនភ្លោះប្រុសចំនួន ៦នាក់ ក្នុងគ្រួសារចំនួនពីរ នៅក្នុងខេត្តសៀមរាប ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រថយន្តធុនធំ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់និងរងរបួសធ្ងន់ នៅ រកឃើញប្រេងម៉ាស៊ីនម៉ាក «Tra Chan»ក្លែងក្លាយ ចំនួន១១៩កេស នៅហាងមួយកន្លែង ដែលមាន យីហោ «ប៊ុន ហេង» គ្រឿងក្នុង​ជ្រូក​ជាង​១​តោន​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ត្រូវ​សមត្ថកិច្ចជំនាញចាប់ដុត​កម្ទេច​ចោល ថ្ងៃនេះក្រសួងសុខាភិបាលធ្វើតេស្ដបន្ថែមលើមនុស្ស៥៦នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា លទ្ធផលបង្ហាញថា «អវិជ្ជមានទាំងអស់», សរុបមនុស្សធ្វើតេស្តដល់ពេលនេះ១៦៧៥នាក់

ចៅអធិការស្តីទីដែលវាយ នឹងដាល់លោកនេនបាក់​ធ្មេញ​រង្គើ​ថ្គាមរងរបួសពេញព្រះកាយព្រមទទួលកំហុសនិង​ស្ម័គ្រ​ចិត្តលាចាក​សិក្ខា​បទ​ហើយ

កំពង់ធំ ៖ កាលពីល្ងាចថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ​ ​​សង្ឃ ហ៊ុម ហឿ​ន ជាចៅអធិការស្តីទី យល់ព្រម​ទទួល​សារភាព​នូវ​កំហុសឆ្គង​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ខុស​ធ​ម៌វិន័យ​ព្រះពុទ្ធ​សាសនា និង​សរសេរ​លិខិត​ស្ម័គ្រចិត្ត​លាចាក​សិក្ខាបទ​ខ្លួនឯង​ដោយ​គ្មាន​អ្នក​ណា​បង្ខិតបង្ខំទេ ។ ដែល​បាន​បង្ក​អំពើហិ​ង្សា​វាយតប់​ទៅ​លើ​នេន​ឈ្មោះ វិចិត្រ អាយុ​១៥​ឆ្នាំបណ្តាលអោយរងរបួសធ្ងន់ធ្ងររហូតសំរាកព្យាបាលនៅមន្ទីពេទ្យ ។ ដំណើរដើមហេតុ ៖កាលពី​វេលា​ម៉ោង​៥និង៤៥​នាទី​ល្ងាចថ្ងៃ​ទី​២ ​វិច្ឆិកា ស្ថិត​នៅ​ក្នុង​ព្រះ​វិហារ​មួយ​ក្នុង​វត្ត​ពណ្ណរាយ…

អ្នកសារពត៌មានម្នាក់គោះគេយកលុយខុសកន្លែងជាប់ខ្នោះ!មន្ត្រីមន្ទីរព័ត៌មានខេត្តកែបម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួន បន្ទាប់ពី…

កែប: យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តកែប បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០២០ អនុវត្តតាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារសន្តិសុខ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីគំរាមហែកកេរ្ត៍ និងកំហែងទាប្រាក់ តាមfacebook (តាមបណ្តឹងជនរងគ្រោះ) ដោយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ…

ករណីអគ្គិភ័យឆេះផ្សារកំពង់ពពិល ខេត្តព្រៃវែង បំផ្លាញតូបលក់ដូរ៧៥តូប គិតជាទឹកប្រាក់ជាង៣៥ម៉ឺនដុល្លារ, មូលហេតុដោយសារទុស្សេចរន្ត

ព្រៃវែង៖ លោក អភិបាលស្រុកពារាំង ខេត្តព្រៃវែង បានអោយដឹងថាអគ្គិភ័យឆេះផ្សារកំពង់ពពិល ស្រុកពារាំង កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា បានបំផ្លាញតូបលក់ដូរធំៗ របស់ប្រជាពលរដ្ឋអស់ប្រមាណ៧៥តូប ក្នុងចំណោមតូបក្នុងផ្សារទាំងអស់១០៥តូប ដែលខូចខាតទឹកប្រាក់ជាង៣៥ម៉ឺនដុល្លារ។ អភិបាលស្រុកពារាំងបានបញ្ជាក់ទៀតថា អគិ្គភ័យដែលបានឆាបឆេះផ្សារកំពង់ពពិលនេះ គឺបានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ រហូតដល់ម៉ោង ១២៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបស្ថានការអាចគ្រប់គ្រងបានវិញទាំងស្រុង។…

បោះឆ្នោតនៅអាមេរិក ជាប់នរណាវាមិនសំខាន់ទេ សំខាន់កុំរករឿងកម្ពុជាទៅបានហើយ !លោក បៃដិន ជឿជាក់ថាលោកនឹងឈ្នះ ខណៈលោក ត្រាំ កំពុងតវ៉ាតាមផ្លូវច្បាប់ ស្នើឱ្យរាប់សន្លឹកឆ្នោតឡើងវិញ

វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីអាមេរិក តំណាងឱ្យគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បាននិយាយថាលោកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកជ័យជម្នះលើ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ បន្ទាប់ពីលោកឈ្នះក្នុងរដ្ឋ Wisconsin និងរដ្ឋ Michigan ខណៈលោក ត្រាំ កំពុងតវ៉ា តាមផ្លូវច្បាប់ស្នើឱ្យបញ្ឈប់ និងរាប់សន្លឹកឆ្នោតឡើងវិញ។…

កាប់ប្លន់យកម៉ូតូសេ១២៥ស៊េរី២០២០មួយគ្រឿង ដោយសុវត្ថិភាពនៅស្រុកស្អាង

កណ្តាល: ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង១២និង២០នាទី រំលងអាធ្រាត្រ ចំណុចផ្លូវជាតិលេខ២១ជិតផ្ទះសំណាក់រស្មី៨៨ ភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់ ឈ្មោះតាវ ជ្រូ ភេទប្រុស អាយុ៣២ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន ទីលំនៅបច្ចុប្បន្នភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។*ផលប៉ះពាល់៖-ជនរងគ្រោះមានរបួសស្នាម ត្រង់កដៃខាងឆ្វេង។*ជនសង្ស័យ០២នាក់…

ភ្លើងឆេះផ្សារកំពង់អំពិលកាលពីយប់មិញខូចខាតធ្ងន់ធ្ងរ

ព្រៃវែង៖ កាលពីយប់មិញថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្សារកំពង់អំពិល ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យខូចខាតតូបលក់ដូរជាច្រើនផងដែរ។ សូមបញ្ជាក់ថា ផ្សារកំពង់អំពិល ស្ថិតនៅ ក្នុងស្រុកពារាំង ខេត្តព្រៃវែង ។ រហូតដល់ម៉ោងជាង១២យប់ថ្ងៃដដែលនេះ ទើបសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បាន ដោយប្រើ ឡានទឹកជាច្រើនគ្រឿង និងពុំមាននរណាម្នាក់រងគ្រោះដល់អាយុជីវិត រីឯទំហំខូចខាតនៅពុំទាន់ដឹងទេ…

មន្ត្រីប៉ូលីស៣នាក់ ត្រូវថ្នាក់លើបញ្ជូនទៅតុលាការក្រោយពីផ្ទុះអាវុធ គំរាមក្រុមជនទំនើងដេញកាប់គ្នាបណ្តាលឲ្យស្លាប់ជនសង្ស័យម្នាក់

កំពត ៖កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត សមត្ថកិច្ចនគរបាលលបានផ្ទុះអាវុធ ក្នុងការបង្ក្រាបក្រុមក្មេងទំនើងមួយក្រុមកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ។ ការផ្ទុះអាវុធនេះ បន្ទាប់ពីក្រុមជនសង្ស័យ​បានជិះម៉ូតូបំបុកសមត្ថកិច្ច ដើម្បីគេចខ្លួន ហើយសមត្ថកិច្ចបានផ្ទុះអាវុធក្នុងគោលបំណងបង្អាក់ដំណើរក្រុមជនសង្ស័យ តែគ្រាប់ក៏បានផ្លាតត្រូវជនសង្ស័យបណ្តាលឲ្យស្លាប់។ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្នងការដ្ឋាននគរបាលខេត្តកំពត…

រាជរដ្ឋាភិបាលឲ្យ​ថ្នាក់ដឹកនាំនិង​មន្ត្រី​ទាំងអស់​ប្រាស្រ័យ​ជាមួយ​ប្រតិភូ​ហុង​គ្រី​ធ្វើតេស្តរ​កកូ​វី​ដ​១៩

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី នៅ​តាម​ក្រសួង​ដែល​បាន​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រតិភូ​របស់​រដ្ឋមន្ត្រី​ការ​បរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ធ្វើតេស្តរ​កកូ​វី​ដ​១៩ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ ក្រសួងការបរទេស​បាន​បញ្ជាក់​ថា ពី​ថ្ងៃ​ទី​3 វិច្ឆិកា ឆ្នាំ​2020 លោក​ភី​ជើ ស៊ី​ចា​តូ​(Peferszijarto)​រដ្ឋមន្ត្រី​ការ​បរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា ។…

ពលរដ្ឋស្ទើរតែមួយភូមិ មានចំនួន៥៤នាក់ បានពុលអាហារក្នុងកម្មពិធីបុណ្យគម្រប់ខួប ០១ឆ្នាំ ក្រោយពីទទួលទាន សម្លស្ងោរសារាយសមុទ្រ និងត្រសក់ត្រាំ

ត្បូងឃ្មុំ: កាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ើស២ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីពុលសម្ល ក្រោយបរិភោគអាហារក្នុងពិធីបុណ្យ គម្រប់ខួប០១ឆ្នាំ នៅផ្ទះឈ្មោះ វ៉ា ឡេង ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ក្រោយទទួលព័ត៌មានបានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ើស២…

សប្បាយក្លាយជាទុក្ខ !ក្មេង៤នាក់នាំគ្នាហែលទឹកលេងសុខៗឮសំលេងស្រែក ឲ្យជួយផងៗ ខ្ញុំលង់ទឹកហើយ ស្រាប់តែទឹកហូរគួចយកទៅបាត់ម្នាក់

បាត់ដំបង: កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ គេឃើញមានក្មេង ៤នាក់ នាំគ្នាមកងូតទឹកលេងនៅប្រឡាយទឹកត្រង់ចំណុចសំណង់អូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយ ២នាក់ ងូតនៅក្បែរច្រាំង និង ២នាក់ទៀតងូត នៅកន្លែងជ្រៅ ខណ:កំពុងងូតទឹកលេងសុខៗ ស្រាប់តែឮស្រែកឲ្យជួយផងៗ ខ្ញុំលង់ទឹកហើយ…!…