Latest Post

កូនភ្លោះប្រុសចំនួន ៦នាក់ ក្នុងគ្រួសារចំនួនពីរ នៅក្នុងខេត្តសៀមរាប ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រថយន្តធុនធំ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់និងរងរបួសធ្ងន់ នៅ រកឃើញប្រេងម៉ាស៊ីនម៉ាក «Tra Chan»ក្លែងក្លាយ ចំនួន១១៩កេស នៅហាងមួយកន្លែង ដែលមាន យីហោ «ប៊ុន ហេង» គ្រឿងក្នុង​ជ្រូក​ជាង​១​តោន​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ត្រូវ​សមត្ថកិច្ចជំនាញចាប់ដុត​កម្ទេច​ចោល ថ្ងៃនេះក្រសួងសុខាភិបាលធ្វើតេស្ដបន្ថែមលើមនុស្ស៥៦នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា លទ្ធផលបង្ហាញថា «អវិជ្ជមានទាំងអស់», សរុបមនុស្សធ្វើតេស្តដល់ពេលនេះ១៦៧៥នាក់

កងទ័ពកម្ពុជានៅព្រំដែន ជួយសង្គ្រោះ ពលករចាញ់បោកមេខ្យល់ ទៅធ្វើការប្រទេសថៃជាង៣០នាក់

បន្ទាយមានជ័យ៖ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ នាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានដឹកនាំកម្លាំងយោធា ចុះទប់ស្កាត់ និងជួយសង្គ្រោះប្រជាពលរដ្ឋ ៣៤នាក់ ដែលចាញ់បោកមេខ្យល់ នាំចេញទៅធ្វើការនៅប្រទេសថៃ ហើយក៏បានបញ្ជូន ពលរដ្ឋទាំងនោះទៅស្នាក់នៅមណ្ឌលចត្តាឡីស័ក ស្រុកស្វាយចេក។បើតាមប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ បានឲ្យដឹងថា មេខ្យល់បានធានានាំពួកគាត់ ឆ្លងដែនទៅប្រទេសថៃ ដោយយកម្នាក់ៗ ចំនួន២៥០០បាត…

បុរសម្នាក់ កែច្នៃផាវ ធ្វើគ្រាប់បែក បណ្ដាលឲ្យផ្ទុះដាច់ដៃម្ខាងរងរបួសធ្ងន់នៅ…

បាត់ដំបង: ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង៤០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសំទ្បូត ឃុំសំទ្បូត ស្រុកសំទ្បូត ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ ម៉េង សុខចម្រើន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

COVID-19៖ ជនជាតិខ្មែរ​ម្នា​ក់នៅ​កូរ៉េ ប្រឈម​នឹង​ការបណ្ដេញចេញ និង​ពិន័យ​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ ដោយសារ​…

​ភ្នំពេញ​៖ បុរស​ជនជាតិខ្មែរ​ម្នាក់ ដែល​រស់នៅ និង​ធ្វើការ​នៅ​កូរ៉េខាងត្បូង ប្រឈម​នឹង​ការផាកពិន័យ​ប្រាក់​១០​លាន​វ៉ុ​ន (​ជាង​៨​ពាន់​ដុល្លារ​) និង​ការបណ្ដេញចេញ​ផងដែរ ក្រោយពី​រូបគេ​បាន​បំពាន​បម្រាម​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋាភិបាល​កូរ៉េ​។ នេះ​បើតាម​លោក ឡុង ឌី​ម៉​ង់ អគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង​។​ ​លោក ឡុង ឌី​ម៉​ង់ កំពុង​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ខ្មែរ​ជាមួយ​អាជ្ញាធរ​កូរ៉េ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​បណ្ដាញ​សង្គម​នោះ អគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង បានបញ្ជាក់​ដូច្នេះ​ថា​៖«​ស្ថានទូត​បាននិងកំពុង​ធ្វើការ​ខិតខំ​ជួយ​សម្របសម្រួល​ដែរ…

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងដល់ប្រជាពលរដ្ឋថាការផ្លាស់ប្តូរម៉ោងធ្វើការទៅម៉ោង…

ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ បានផ្លាស់ប្តូរម៉ោងធ្វើការ ទៅ០៩:០០ ព្រឹក ដល់ម៉ោង ០៨:០០យប់ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ ដោយយោងការផ្លាស់ប្តូរគោលការណ៍ផ្សារទំនើបអ៊ីអន១។ មណ្ឌលផ្តល់បណ្ណបើកបរយានយន្តផ្សារទំនើបអ៊ីអន២ គឺធ្វើការងារធម្មតាចពីម៉ោង០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់ ។ មណ្ឌលទាំងពីរនេះ បន្តការផ្តល់សេវាជារៀងរាល់ថ្ងៃ…

បុរសចំណាស់ម្នាក់ រអឹលជើងធ្លាក់ពីលើចុងត្នោត ស្លាប់ភ្លាមៗ ​

ស្វាយរៀង៖ ហេតុការណ៏នេះបានកើតឡើងកាលពីវេលា ម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី ៣ខែឧសភាឆ្នាំ ២០២០ម្សិលមិញនេះ ស្ថិតនៅភូមិធ្នង់ឃុំ ស្វាយធំស្រុក ស្វាយជ្រុំ។ បើតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងថាបុរសរងគ្រោះ មានឈ្មោះ ស៊ឹម វង់អាយុ៥៩ឆ្នាំ មុខរបរកសិករនៅភូមិធ្នង់ឃុំ ស្វាយធំ ស្រុកស្វាយជ្រំ។ បុរសខាងលើនិងក្រុមគ្រួសារមានជីវភាពខ្វះខាតហើយក្រៅពីធ្វើស្រែមានមុខរបរឡើងដាក់ទឹកត្នោតដើម្បីយកទៅលក់អោយម៉ូយជាប្រចាំ។ មុនកើតហេតុគេឃើញបុរសខាងលើនេះបានឡើងទៅយកទឹកត្នោតរាល់ពេលល្ងាចរៀបលិចដូចសព្វរាល់ដង ប្រមាណជា១៥នាទីសង្ស័យគាត់មានការធ្វេសប្រហេសស្រាប់តែរអឹលជើងធ្លាក់…

រន្ធត់ណាស់បុរសម្នាក់ត្រូវបានរថយន្តបុកស្លាប់ម្នាក់នៅ…

កណ្តាល៖ យុវជនម្នាក់បានស្លាប់នៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តស៊េរីទំនើបបើកលឿនជាន់ហ្វ្រាំងមិនទាន់បណ្តាលអោយបុកចំពេញទំហឹងកាលពីវេលា ម៉ោង១:៣០នាទីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៨_២៩ចំណុច៖ភូមិ​ ខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល។ ជនរងគ្រោះជិះម៉ូតូម៉ាកស្មាស់ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1BY.5818 មានឈ្មោះ​ ឃិន ចាន់ណា ភេទប្រុសអាយុ២៧ មានទីលំនៅភូមិកណ្តាលលើឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុ ។…

ភ្នាក់ងារ ៖ នៅថ្ងៃទី07/04/20 នេះ អាជ្ញាធរថៃ នឹងដាក់កំហិតមិនឲ្យពលករចេញចូលតាមច្រកជាប់ព្រំដែនថៃទាំងស្រុង

-ចាប់ពីថ្ងៃទី7/04/20 នេះទៅ ខាងភាគីថៃមិនអនុញ្ញាតអោយពលករខ្មែរចេញមកកម្ពុជាទៀតទេ ដោយដាក់តំបន់ និងកំណាត់ផ្លូវមួយចំនួនជាប់ព្រំដែនខ្មែរថៃ ស្ថិតក្នុងសភាពអាសន្ន ដោយហាមពលរដ្ឋមានបម្លាស់ទេ។ -ចំពោះឡានដឹកទំនិញ នៅបន្តអោយឆ្លងកាត់ តែអនុញ្ញាតអោយមាន តៃកង់ឡាន និងព្រូឡាន 1នាក់គត់ ក្នុងឡាន1គ្រឿង ជិះឆ្លងកាត់។ -សេចក្តីជូនដំណឹងនេះ គេនឹងផ្តល់មកភាគីកម្ពុជាជាផ្លូវការនៅថ្ងៃស្អែក។