រថយន្តធុនធំម៉ាក(Hino)បើកគៀហើយកិនបុរសម្នាក់ក្នុងថ្លុកឈាម

01 សីហា 2019 ម៉ោង 12:38

(ខេត្តព្រះសីហនុ)÷ បុរសម្នាក់ត្រូវបានស្លាប់ទាំងព្រឹកដោយសារថយន្តធុនធំម៉ាក(HINO) បើកគៀរម៉ូតូ រួចហើយកិនពីលើបណ្តាលឲ្យបុរសម្នាក់ស្លាប់ យ៉ាងរន្ធត់ នៅក្នុងថ្លុកឈាម លើផ្លូវជាតិលេខ៤ ត្រង់ចំណុច បង្គោលគីឡូម៉ែត្រ លេខ១៩១~១៩២ ក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ថ្នាក់ចរាចរណ៍នេះបានឡើង កាលពីវេលាម៉ោងប្រហែល ៩ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា÷ រថយន្តម៉ាក{ HINO }ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-9131 ធ្វើដំណើរពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) បានគៀរប៉ះម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម C-125 ពណ៌ខ្មៅពាក់ស្លាកលេខ កំពត 1N-9758 បើកបរក្នុងទិសដៅស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុ
រថយន្តបានគៀម៉ូតូដួលហើយកិនពីលើអ្នកបើកបរម៉ូតូ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ តែម្ដង។

សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ដោយកំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងទាំង២ រថយន្ត និង ម៉ូតូ កម្លាំងសមត្ថកិច្ចបានយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ចំណែកតៃកុងរថយន្តដែរជាអ្នកបើកបររថយន្ត (HINO) បានចុះរត់គេចខ្លួនបាត់ស្រមោលក្រោយពេលកើតហេតុ ៕

មតិយោបល