ផ្លូវចំណោតលោកយាយម៉ៅក្រុងព្រះសីហនុកំពុងតែក្លាយជាទីចាក់សំរាមយ៉ាងអនាធិប្បតេយ្យ

01 សីហា 2019 ម៉ោង 11:27

ក្រុងព្រះសីហនុ-ពលរដ្ឋផ្ញើរូបភាពមកនិងប្រាប់ថា នេះជាគំនរសំរាមគ្មានម្ចាស់ ដែលគេនាំគ្នាយកមកបោះចោលអនាធិបតេយ្យនៅតាមផ្លូវបេតុង បំបែកពីផ្លូវចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ ចុះទៅទំនប់រលក។ បើតាមពលរដ្ឋដដែលថ្លែងថា ករណីនេះកើតមានជាបន្តបន្ទាប់ ដោយពេលខ្លះអជ្ញាធរឬផ្នែកពាក់ពន្ធ័ទៅប្រមូលឬក៍ឃើញពលរដ្ឋដុតចោលនៅនឹងកន្លែងក៍មាន។


បើតាមម្ចាស់រូបភាពជូនជាយោបល់ថា បញ្ហានេះមានតែការចូលរួមទាំងអស់គ្នាទើបអាចដោះស្រាយបាន ក្នុងនោះអជ្ញាធរគួរស្វែងរកពីមូលហេតុ ដែលនាំអោយមានអ្នកយកសំរាមមកបោះចោលតាមផ្លូវបែបនេះនិងស្វែងរកអ្នកយកសំរាមមកបោះចោលផងដែរ រួចហើយកំណត់ជាទីតាំងអោយពួកគាត់ទុកដាក់សំរាមត្រឹមត្រូវ ដើម្បីអោយក្រុមហ៊ុនប្រមូលសំរាមដឹកយកវិញ ៕

មតិយោបល