អាជ្ញាប័ណ្ណពេទ្យខ្មែរ តែបើកអាជីវកម្មពេទ្យចិន ឥឡូវព្យាបាលខុសបច្ចេកទេសប្រតិកម្មថ្នាំ ស្លាប់ចិនម្នាក់

ម្សិលមិញ ម៉ោង 13:11

ភ្នំពេញ​ ៖ វេជ្ជបណ្ឌិត​ជនជាតិ​ចិនម្នាក់​ នឹង​ស្រ្តី​ជាប្រពន្ធ​បានធ្វើការព្យាបាល​ខ្វះ​ បច្ចេកទេស​ បណ្តាលឱ្យបុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់​ នៅក្នុង​មន្ទីរពេទ្យ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ ឃាត់​ខ្លួន​ជាបណ្តោះ​ អាសន្ន​រង់ចាំ​ការ​ដោះស្រាយ​ជាមួយ​ក្រុម​គ្រួសារ​ សព​ បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលាម៉ោង ៥នឹង​៣០នាទី​ល្ងាច​ ថ្ងៃ​ទី​ ១៥ខែ​តុលា​ឆ្នាំ​២០១៨នៅ​ មន្ទីរ​សំរាក​ព្យាបាល​និង​ សម្ភព​ ផេង​ វុទ្ធី​ ដែល​ស្ថិត​នៅ​ ផ្ទះ​លេខ​ DD.១០​ ភូមិ​ក្បាល​ដំរី​ ២សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

ជាការកត់សម្គាល់ គ្លីនិកជនជាតិចិន ដែលគ្រប់គ្រងដោយជនជាតិចិនភាគច្រើន ស្ថិតនៅក្រោមស្លាកអាជ្ញាបណ្ណវេជ្ជបណ្ឌិតជនជាតិខ្មែរ ។ កន្លងមកកន្លែងខ្លះ បានព្យាបាលមានអ្នកស្លាប់( ខ្មែរ ) ផងដែរ ដោយសារព្យាបាលខុសបច្ចេកទេស បង្កប្រតិកម្មថ្នាំ ។ 
សព​ឈ្មោះ​WANG ZHIQIANG អាយុ​ ៤៩ឆ្នាំ​មុខរបរ​ លក់គ្រឿង​ខ្លែម​ នៅ​កំបូល​ ជាជនជាតិ​ ចិន​ ស្នាក់នៅ​ផ្ទះ​សំណាក់​មិត្ត​ភាព​ភូមិ​កើតហេតុ​ខាងលើ​។ រីឯវេជ្ជបណ្ឌិត​ ជនជាតិ​ចិន​ជា​ម្ចាស់​ ពេទ្យ​ឈ្មោះ​ LI XIA OYONG ភេទ​ប្រុស​អាយុ​៣៩ឆ្នាំ​ជា​ វេជ្ជបណ្ឌិត​ មាន​សញ្ញាប័ត្រ​ត្រឹមត្រូវនៅប្រទេសចិន​ ​។

តាម​ប្រភព​ព័ត៌មាន​ពី​គ្រូ​ពេទ្យ​ ខាង​លើ​ បាន​និយាយ​ប្រាប់​ថា​ នៅមុនពេលកើតហេតុ​ដោយ​ឃើញ ជនរងគ្រោះ(សព)​ បាន​ជិះ​រ៉ឺម៉ក​កង់​បី​ មក​មន្ទីរពេទ្យ​របស់​គាត់​ ដោយ​ជនរងគ្រោះ​ មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង​ ឈឺ​សន្លាក់​ដៃ​ សន្លាក់​ជើង​ ។ ភ្លាមៗ​នោះគ្រូពេទ្យ​ខាងលើ​បាន​ពិនិត្យ​ជន​រងគ្រោះ​ រួចបានយល់ថា ជន​រងគ្រោះ​មានជំងឺ​ គ្រុនឈាម​ បន្ទាប់​មក​ បាន​ដាក់​ សឺរ៉ូម​មួយប្លោក​ ជន​រងគ្រោះ​មាន​អាការៈ​ធម្មតា​ ហើយ​បាន​ដាក់​ សឺរ៉ូម​មួយ​ទៀត​ ជា​ប្រភេទ​ថ្នាំ​ផ្សេង​ តែព្យាបាលដដែល បាន​ពាក់​កណ្តាល​ ជន​រងគ្រោះ​ ខាង​លើ​ ស្រាប់​តែ​មាន​ មុខអាការៈ​ខុស​ប្លែក​ពី​ ធម្មតា​ ស្លេក​ស្លាំង​ ហើយ​គ្រូពេទ្យ​និង​ប្រពន្ធ​ បានគាស់មាត់ជនរងគ្រោះដើម្បីបញ្ជូល​ខ្យល់អុកស៊ីហ្ស៊ែន ហើយ​ធ្វើ​ចលនា​ ដើមទ្រូង​ លុះមួយ​ សន្ទុះ​ក្រោយ​មក​ ជន​រងគ្រោះ​ខាង​លើ​ បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ ។ 
ហើយ​បើ​តាម​ ស្រ្តី​ ម្នាក់​ជា​អ្នក​បកប្រែ​បាន​អោយ​ដឹង​ថា​ ជន​រងគ្រោះ​(សព)ដោយ​ដឹង​ថា​ ឈឺ​ហើយ​មក​ មន្ទីរពេទ្យ​ព្រម​ទាំង​ ម្ចាស់​ផ្ទះ​ សំណាក់​ខាងលើ​ បាន​នាំ​គ្នា​មក​មើល​ ជន​រងគ្រោះនៅ​មន្ទីរពេទ្យ​ខាងលើ​​ តែ​មក​ដល់​ ជនរងគ្រោះ​ បាន​ស្លាប់​បាត់​ជីវិតទៅ​ហើយ​ ហើយ​បាន​ទាក់ទង​ទៅ​ កូន​ប្រុស​របស់​ សព​ ដែល​មាន​ឈ្មោះ​wang gi long វ៉ងជីឡុង​ ភេទ​ប្រុស ​អាយុ​ ២៦​ ឆ្នាំ​មុខរបរ​ជួយលក់គ្រឿង​ក្លែម​ឪពុក​នៅម្តុំ​​កំបូល​ ខណ្ឌ​ពោធិ៍​សែនជ័យ​ អោយ​មក​កន្លែង​កើតហេតុ​ ហើយ​ប្តឹង​សមត្ថកិច្ច​អន្តរាគមន៍​ផងដែរ​ ។

បើតាម​សម្តី សមត្ថកិច្ច​នឹងមន្រ្តី​សុខា​ភិ​បាល​បាន​អោយ​ដឹង​ថា​ សម្ភព​ នឹង​សំរាក​ព្យាបាល​ ផេង​ វុទ្ធី​ ខាងលើ​ ដោយ​មិន​មាន​ផាសុកភាព​និង​ខ្វះ​ អនាម័យ​យ៉ាង​ខ្លាំង​ ព្រោះ​នៅ​ក្នុង​ បន្ទប់​ពិនិត្យ​និង​ពិសោធន៍​ សំបូរ​ទៅ​ដោយ​ កន្ទុយ​បារី​ ដោយ​មិន​មាន​អនាម័យ​ផងដែរ​ ។ ចម្ងល់អ្នកនៅទីនោះឆ្ងល់ថា ជំនាញសុខាភិបាល ដែលមានតួនាទីត្រួតពិនិត្យ ហេតុអ្វីបានបណ្តោយឱ្យមានមន្ទីរពេទ្យបែបនេះបាន ? ។ ឬមិនដែលចុះត្រួតពិនិត្យសោះ ឬចុះដែរតែចុះមកយកលុយ ? នៅភ្នំពេញ ពេទ្យបែបបនេះមានប៉ុន្មានកន្លែងទៀត ?

ក្រោយមកសមត្ថកិច្ចបាននាំខ្លួនលោកគ្រូពេទ្យ និងប្រពន្ធយកទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌពោធិ៍រង់ចាំបញ្ជូនបន្តទៅតាមនិតិវិធីនៃច្បាប់។ ចំណែកសាកសពខាងកុសល្យវិច័យបានយកទៅក្លាស្សេទុក នៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល