នារីបម្រើការខារ៉ាអូខេ «នគរសំរិទ្ធិ» ម្នាក់ដើរឆ្លងផ្លូវត្រូវបានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់

ម្សិលមិញ ម៉ោង 12:56

ភ្នំពេញ៖ នារីបម្រើការនៅការនៅខារ៉ាអូខេនគរសំរិទ្ធិម្នាក់ដើរឆ្លងផ្លូវត្រូវបានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់សងខាងបីនាក់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ស្ថិតនៅចំណុចមុខខារ៉ាអូខេនគតសំរិទ្ធិអាគារA តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតនារីរងគ្រោះបានដើរចេញពីខារ៉ាអូខេអាគារB ឆ្លងទៅអាគារA ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើស្រាដើរឆ្លងផ្លូវជិតផុតហើយត្រូវបានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក់ឌ្រីមសង់ស៊េរី០១៦ពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ1FN-0128តាមបណ្តោយផ្លូវ១៨២ទិសដៅពីលិចទៅកើតពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនិងថ្នល់រងរបួសធ្ងន់ត្រវបានបុក្គលិករួមការងារជាមួយគ្នាលើកដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យលោកសង្សភ្លាមៗដោយសភាពធ្ងន់ធ្ងរពេកត្រូវបានបញ្ជូនបន្តរទៅមន្ទីពេទ្យកាលម៉ែត។ចំណែកបុរសពីរនាក់ជិះម៉ូតូបង្ករងរបួសធ្ងន់ទាំងពីរនាក់ដូចគ្នាត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្តោះនៅតាមក្រោយផងដែរ។

ក្រោយសមត្ថកិច្ចមូលដ្ឋានបានទនាក់ទំទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងរួវយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕

មតិយោបល