អ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធនៅតំបន់ ហ្គាហ្សា ព្រមព្រៀងគ្នាបញ្ចប់ ការប្រយុទ្ធគ្នា

16 កក្កដា 2018 ម៉ោង 09:24

បរទេស៖មន្ត្រីប៉ាឡេស្ទីនមួយរូបបាននិយាយថា អ៊ីស្រាអែលនិងក្រុម សកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា បានព្រមព្រៀងគ្នាលើបទឈប់ បាញ់គ្នាមួយ កាលពីថ្ងៃសៅរ៍ ក្រោយអ៊ីស្រាអែលបើកការ​ វាយប្រហារតាមអាកាសជាច្រើន ទៅលើក្រុមហាម៉ាស និងខ្មាន់កំាភ្លើង បានបាញ់ គ្រាប់រ៉ុកកែត ជាង១០០គ្រាប់ ឆ្លងព្រំដែន។

យោងតាមសេចក្តីរាយការណ៍​ ពីកាសែត រ៉យទ័រ បានឲ្យដឹងថា មន្ត្រីនាំពាក្យរបស់ក្រុមហាម៉ាស លោក Fawzi Barhoum បាននិយាយ ប្រាប់ថា កិច្ចខិតខំប្រឹងប្រែង ដែលធ្វើឡើងដោយ​ ភាគីជាច្រើននេះ បានបន្តធ្វើឡើង ចាប់តាំងពីចាប់ផ្តើមមានភាព​តានតឹងកើនឡើង និងការវាយប្រហារ របស់អ៊ីស្រា អែលទៅលើតំបន់ហ្គាហ្សា។

ប៉ុន្តែត្រឹមតែប៉ុន្មានម៉ោងក្រោយការ​ ប្រកាសនេះ យោធាអ៊ីស្រាអែលបាននិយាយថា ពួកប៉ាឡេស្ទីន បានបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់ពីរ គ្រាប់ សំដៅទៅប្រទេសអ៊ីស្រាអែល ចំណែកអ៊ីស្រាអែល ក៏បានធ្វើការឆ្លើយតបវិញ ដោយការបាញ់អាវុធដែលធ្លាប់ប្រើ​ក្នុងការវាយ ប្រហារ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ភាគខាងត្បូង៕

ប្រភពពី ដើមអម្ពិល

មតិយោបល