ស្លាប់តិចបំផុត១៤នាក់ ក្រោយប៉ះទង្គិចគ្នា រវាងក្រុមសកម្មប្រយុទ្ធ និងយោធា រដ្ឋាភិបាល អាហ្វហ្គានីស្ថាន

16 កក្កដា 2018 ម៉ោង 09:18

អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៨ថា អ្នកនាំពាក្យរបស់អភិបាលខេត្ត បានថ្លែងឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យ៉ាងហោច ណាស់ក្រុមសកម្មប្រយុទ្ធ ចំនួន១៤នាក់ត្រូវបានសម្លាប់ និងមនុស្ស១៦នាក់ ផ្សេងទៀត បានរងរបួស ខណៈដែលក្រុម សកម្មប្រយុទ្ធតាលីបង់ បានប៉ះទង្គិចគ្នាជាមួយយោធា អាហ្វហ្គានីស្ថាន នៅច្រកត្រួតពិនិត្យមួយចំនួននៅភាគខាងជើងខេត្ត Badakhshan កាលពីថ្ងៃសៅរ៍ ។

លោក Nik Mohammad Nazari  បានប្រាប់ស៊ិនហួថា “ការប៉ះទង្គិចគ្នារវាងតាលីបង់ និងកង កម្លាំងប្រដាប់អាវុធអាហ្វហ្គនីស្ថាន បានផ្ទុះឡើងនៅស្រុក Zebak កាលពីព្រឹកថ្ងៃសៅរ៍ ហើយក្រុមឧទ្ទាមចំនួន១៤នាក់ ត្រូវបានសម្លាប់ និង១៦នាក់ផ្សេងទៀតបានរងរបួស” ។

គ្មានការពន្យល់ណាមួយក្បោះក្បាយឡើយ ដោយមន្ត្រីដដែលនេះបានថ្លែងថា “យោធាជាច្រើន នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ ជាច្រើនដើម្បីការពារដល់រដ្ឋាភិបាល ” ។ មន្ត្រីបានឲ្យដឹងទៀតថា ក្រុមសកម្មប្រយុទ្ធ នឹងអាចរត់ចេញពីស្រុក  Zebak  ហើយទៅចូល រួមជាមួយតំបន់ផ្សេងៗទៀត  ៕

ប្រភពពី ដើមអម្ពិល

មតិយោបល