គ ប ម៖ បើអាជ្ញាធរមិនបន្ដសហការ ពេលឃោសនា នឹងដកខ្លួនពី ការបោះឆ្នោត តែ គ.ជ.បថា គ្រាន់តែជាការបញ្ចេញមតិ

16 កក្កដា 2018 ម៉ោង 10:03

ភ្នំពេញ៖ ក្នុងពេលឃោសនារកសំឡេងឆ្នោតនា ពេលកន្លងថ្មីនេះ តាមការអះអាងពី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម)ថា អាជ្ញាធរមូលដ្ឋាន នៅតាមបណ្ដាខេត្ត មួយចំនួន មិនបានសហការជាមួយគណបក្សនោះទេ ប៉ុន្តែក្រោយមកក៏មានការសហ ការជាមួយបក្សវិញ ប៉ុន្តែទោះបីជាយ៉ាងណា អគ្គលេខាធិការគណបក្សប្រជាធិតេយ្យ មូលដ្ឋាន លោក សាម អ៊ីន បានលើកឡើងថា ប្រសិនបើអាជ្ញាធរតាមមូលដ្ឋានមិនបន្ដសហការ ជាមួយគណបក្សនោះទេ គឺគណបក្សនឹងដកខ្លួនចេញពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខជាមិនខាន។ ប៉ុន្តែសម្រាប់បញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតបានអះអាងថា គ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ។

ការព្រមានរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បន្ទាប់ពីអាជ្ញាធរមិនបានជួយសម្របសម្រួលក្បួនឃោសនារបស់គណបក្ស កាលពីថ្ងៃទី១០ កក្កដា នៅរាជធានីភ្នំពេញ និងមានការគំរាមកំហែង ទៅដល់សកម្មជនដែលចែកខិត្តប័ណ្ណគណបក្សនៅខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី។

ជុំវិញបញ្ហានេះ លោក សាម អ៊ីន បាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១ថា “បញ្ហាប្រឈមបែបហ្នឹងមានសភាពធ្ងន់ធ្ងរខ្លាំង ។យើងនឹងអាចពិចារណា ក្នុងការដកខ្លួនចេញ ប៉ុន្ដែរហូតមកដល់ពេលនេះយើងឃើញថា មានការផ្ដល់ការសហការល្អ ដូចហែនៅភ្នំពេញកាលពីម្សិលមិញគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) គាត់ក៏បានសុំទោស ជារឿងចៃដន្យ ហើយគាត់ក៏បានផ្ដល់ការសហការល្អ”។

លោកបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងបន្ដតាមដានបញ្ហាទាំងនេះដោ យយកចិត្តទុកដាក់ ដូច្នេះបក្សនឹងព្យាយាមពិភាក្សាគ្នា ជាមួយគណៈកម្មការ បោះឆ្នោត រាជធានី-ខេត្ត ដើម្បីឲ្យជួយដោះស្រាយ នៅពេលឃោសនាបោះឆ្នោត ដើម្បីងាយ ស្រួលឲ្យគ្នាទៅវិញទៅមក។

អគ្គលេខាធិការ គ ប ម បន្ដទៀតថា នេះគ្រាន់តែជាការផ្ដល់ព័ត៌មានទៅដល់ គ.ជ.ប អាជ្ញាធរ និងរាជរដ្ឋាភិបាលឲ្យបន្ដបំពេញកាតព្វកិច្ចដោយឯករាជ្យ និងចាត់ទុកគណ បក្សដ៏ទៃទៀត ឲ្យស្មើភាពគ្នា និងមានយុត្តិធម៌ផងដែរ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចង់ឃើញការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឲ្យគណបក្សទាំងអស់ ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ទទួលយក លទ្ធផលបោះឆ្នោតខាងមុខ។

សូមរំលឹកថា ការឃោសនាបោះឆ្នោតមានរយៈពេល២១ថ្ងៃ ហើយគិតមកត្រឹមថ្ងៃ ទី១៥កក្កដា នេះ មានរយៈពេល៩ថ្ងៃ ។ ក្នុងនោះគណបក្សនយោបាយចូល រួម២០ គណបក្ស ហើយ គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានលេខរៀងទី៧ ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានអះអាងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បន្តព្រមានដកខ្លួនចេញពីការបោះឆ្នោត ខាងមុខគ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ។

លោកថា “នោះជាការបញ្ចេញមតិរបស់គណបក្សនោះឯង ហើយការដកមិនដក មិនមែនមានអ្នកណាមួយសម្រេចចិត្តជំនួសទេប៉ុន្ដែអ្វីដែលជា ចំណាប់អារម្មណ៍នោះ ខ្ញុំគិតថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គួរតែមានកិច្ចសហការប្រតិបត្តិការជាមួយ នឹងអាជ្ញាធរព្រមទាំង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឃុំ-សង្កាត់”។

លោកបន្ដថា គ ប ម ត្រូវស្នើសុំជួបពិភាក្សាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ឲ្យបានច្បាស់លាស់នូវអ្វីដែលកើតឡើង។ លោកថា ទង្វើរបស់អាជ្ញាធរ និងទង្វើរបស់គណបក្សនយោបាយនីមួយៗ ពេលខ្លះធ្វើស្របតាមច្បាប់ ក៏ប៉ុន្ដែក៏មានចំណុចខ្លះ នៃការធ្វើនោះ ខុសទៅនឹងច្បាប់ទៅវិញដែរ៕

ប្រភពពី ដើមអម្ពិល

មតិយោបល