ចាប់បានចោរគាស់បន្ទប់ជួលរបស់កម្មកររោងចក្រនៅព្រៃទា

08 July 2019 10:03

ចាប់បានចោរគាស់បន្ទប់ជួលរបស់កម្មកររោងចក្រនៅព្រៃទា គឺជាសន្តិសុខយាមរោងចក្រម្នាក់បានធ្វើសកម្មភាពគាស់បន្ទប់ជួលចំនួន៣យប់​ជាប់​គ្នា ពេល​លួច​បាន​លុយ​ហើយ​ បានប៉ាវអ្នកជិតខាងផឹកស៊ី និង​បបួល​ម្ចាស់​បន្ទប់​ផឹកស៊ី​ជាមួយគ្នាទៀត ដើម្បី​បិទ​បាំង​សកម្មភាព​របស់ខ្លួន និង​ធ្វើ​ឲ្យ​ម្ចាស់​បន្ទប់​មើល​មក​ខ្លួន​ថា ជា​មនុស្ស​ល្អ ។

 
ជនសង្ស័យម្នាក់ ស្មានតែគេមិនដឹង លួចហើយលួចទៀត លួចគាស់បន្ទប់ជួលដែលជាអ្នកស្គាល់គ្នា ចេញចូលស្គាល់មុខច្បាស់ លុះនៅម៉ោង១២និង២០នាទីរសៀល ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួល ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ជនសង្ស័យបានមកផឹកស៊ីនៅចំនួនបន្ទប់ជួលដែលខ្លួនធ្វើសកម្មភាពគាស់លួចទ្រព្យសម្បត្តិកាលពីថ្ងៃមុន ទើបម្ចាស់ផ្ទះប្តឹងនគរបាលឲឃាត់ខ្លួន។
ជនសង្ស័យឈ្មោះ វង់ គង់សម្បត្តិវាសនា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សន្តិសុខយាមរោងចក្រ ស្នាក់នៅ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ មានទីលំនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភព៖ ទេព សូលីដា

មតិយោបល