ជំងឺខ្សោយតម្រងនោម

14 Sept 2018 16:49

ស្វែងយល់ពីជំងឺខ្សោយតម្រងនោម តើមានរោគសញ្ញាអ្វីខ្លះ និងបណ្តាលមកពីមូលហេតុអ្វី?

តម្រងនោមមានតួនាទីបញ្ចេញជាតិពុលពីក្នុងខ្លួន ហើយអ្នកដែលប្រឈមមុខនឹងជំងឺខ្សោយតម្រងនោមអាចធ្វើឲ្យសុខភាពទ្រុឌទ្រោម និងស្រុតចុះជាលំដាប់។ ការកកស្ទះក្នុងពេលបញ្ចេញជាតិពុល និងការរអាក់រអួលអាចធ្វើឲ្យអ្នកជំងឺមានការលំបាកយ៉ាងខ្លាំង។ ជំងឺខ្សោយតម្រងនោម គឺជាការថយចុះនូវភារកិច្ចបញ្ចេញជាតិពុលចេញពីក្នុងខ្លួន។ ការថយចុះមានពីរយ៉ាង គឺការថយចុះបន្តិចៗម្តង និងការថយចុះយ៉ាងឆាប់រហ័ស។

ជំងឺតម្រងនោម ចែកជាពីរប្រភេទ៖

១»ជំងឺខ្សោយតម្រងនោមស្រួចស្រាវ

២»ជំងឺខ្សោយតម្រងនោមរាំរ៉ៃ

រោគសញ្ញានៃជំងឺខ្សោយតម្រងនោម៖

១»ចង់ក្អួត

២»ទឹកនោមរបស់អ្នកមានពពុះ

៣»ការបាត់បង់នៃចំណង់អាហារ

៤»អស់កម្លាំង និងហេវហត់ខ្សោយ

៥»មានបញ្ហានៃការគេង

៦»មានអារម្មណ៌ថាមានការនោមញឹកញាប់

៧»ហើមជើង និងហើមកជើង

៨»អ្នកមានស្បែកស្ងួត និងរមាស់ជាប្រចាំ

៩»ឈឺទ្រូង (បើសិនមានទឹកដក់នៅស្រទាប់នៃបេះដូង)

មូលហេតុ និងកត្តាប្រឈមមុខនៃជំងឺខ្សោយតម្រងនោម៖

១»បណ្តាលពីជំងឺទឹកនោមផ្អែម

២»ជំងឺលើសសម្ពាធឈាម

៣»ជំងឺបេះដូង និងសរសៃឈាម

៤»អ្នកពិសាបារី

៥»ជំងឺធាត់

៦»អាយុវ័យចាស់

៧»ជំងឺរលាកតម្រងនោម inertial nephritis

៨»ការឆ្លងមេរោគនៅប្រព័ន្ធបន្តពូជញឹកញាប់ (recurrent kidney infection)

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ និងអស់លទ្ធភាព

 

 

មតិយោបល