បច្ចេកទេសដាំត្រកួន

14 Sept 2018 10:53

 

១»ការររៀបចំពូជ

ត្រាំគ្រាប់ពូជក្នុងទឹកមួយយប់ រួចស្រង់មករក្សាទុកមួយថ្ងៃ មុនយកទៅដាំ។

២»ការរៀបចំដី

ភ្ជួរដី ២-៣ដង ឪ្យដីម៉ដ្ធ និងធូរ​​(ប្រភេទដីដែលល្អសម្រាប់ដំណាំត្រកួន គឺជាប្រភេទដីធូរ មានលាយល្បាយខ្សាច់។)

៣»ការរៀបចំដាំ

រៀបចំរងទទឹងប្រមាណ ១ម​ បណ្តោយតាមទំហំដី លើកកូនភ្លឺតូចៗនៅចន្លោះរងនីមួយៗ ដើម្បីងាយស្រួលស្រោចទឹក និងប្រមូលផល។ លាយជីលាមកគោស្ងួតខ្លះ ដាក់តាមរងនីមួយៗ កាយចង្អូរកាត់ទទឹងរងជម្រៅប្រមាណ ១.៥ស.ម គំលាតពីចង្អូរមួយទៅចង្អូរមួយ ប្រវែងប្រមាណ ១.៣តឹក។ រាយគ្រាប់តាមចង្អូរដែលបានរៀបចំ គំលាតពីគ្រាប់មួយទៅគ្រាប់មួយ ប្រមាណ ២ស.ម លុបដីតាមចង្អូរ។

៤»ការថែទាំ

ស្រោចទឹកពេលព្រឹកជាប្រចាំ ជ្រួយដីចន្លោះគល់ និងដកស្មៅ ថែមជីកំប៉ុសពុកផុយល្អ រាល់អាទិត្យ ឬ១០ថ្ងៃម្តង។

៥»ការប្រមូលផល

រយៈពេលប្រមាណ ២០-២៥ថ្ងៃ អាចប្រមូលផលបាន។ អាចដកយកទាំងឬសតែម្តង។

 

មតិយោបល