៧ចំនុចដែលបង្ហាញថា អ្នកអាចនឹងមានបញ្ហាសរសៃឈាមខួរក្បាល ឬ ជម្ងឺដាច់សរសៃឈាមខួរក្បាល

10 Sept 2018 09:00

រោគសញ្ញាគ្រោះថ្នាក់ នៃជំងឺដាច់សសៃឈាមខួរក្បាល
នរណាៗ ក៏អាចកើតជម្ងឺដាច់សសៃឈាមខួរក្បាលបានដែរ ដែលភាគច្រើនគឺអ្នកមានអាយុក្រោម ៦៥ឆ្នាំ តែម្តង។ អ្នកដែលប្រឈមនឹងជម្ងឺនេះខ្ពស់ មានដូចជា៖ អ្នកដែលកើតជម្ងឺលើសឈាម មានកូលេស្តេរ៉លខ្ពស់ និងមានទំលាប់ជក់បារី។
រោគសញ្ញាដែលបង្ហាញថា អ្នកអាចមានជម្ងឺដាច់សរសៃឈាមខួរក្បាលមានដូចជា៖
១-ដៃប្រែជាស្ពឹង ឬ ខ្សោយ
មុននឹងកើតមានបញ្ហាដាច់សរសៃឈាមខួរក្បាល អ្នកនឹងមានបញ្ហាស្ពឹកតាមរាងកាយ ជាពិសេសស្ពឹកមួយចំហៀងខ្លួន ហេតុនេះប្រសិនបើអ្នកមានអារម្មណ៍បែបនេះ សូមអ្នកព្យាយាមលើកដៃអោយផុតក្បាលភ្លាមៗ។

២-ធ្លាក់សាច់មុខ ៖ អ្នកអាចពិនិត្យលើផ្ទៃមុខរបស់អ្នក ថាតើមានវៀចឬធ្លាក់មួយចំហៀងដែរឬអត់? ដោយការញញឹម ប្រសិនបើការញញឹមមិនស្មើ ឬ ធ្លាក់មួយចំហៀងនោះ មានន័យថាអ្នកកើតមានបញ្ហាសរសៃឈាមខួរក្បាលហើយ។

៣-ពិបាកក្នុងការនិយាយ៖ អ្នកមានបញ្ហាសរសៃឈាមខួរក្បាល នឹងជួបប្រទះនឹងបញ្ហាក្នុងការនិយាយ ដោយប្រែជានិយាយមិនច្បាស់ និងនិយាយស្តាប់គ្នាមិនយល់ថែមទៀតផង។

៤-ឈឺក្បាលធ្ងន់ធ្ងរ៖ រោគសញ្ញានៃជម្ងឺដាច់សរសៃឈាមខួរក្បាលក៏មានអាការៈឈឺក្បាលផងដែរ ដែលជាលក្ខណះឈឺក្បាលប្រកាំងតែម្តង។ ហេតុនេះ ប្រសិនបើអ្នកមានអាការៈបែបនេះ អ្នកត្រូវតែស្វែងរកគ្រូពេទ្យអោយបានឆាប់រហ័សជាទីបំផុតដើម្បីការពារជីវិតរបស់អ្នក។

៥-បញ្ហាក្រសែភ្នែក៖ ជម្ងឺដាច់សរសៃឈាមខួរក្បាលក៏មានផលប៉ះពាល់ដល់ក្រសែភ្នែករបស់អ្នកបានដែរ អ្នកនឹងជួបប្រទះនឹងបញ្ហាងងឹតភ្នែក និងមើលមិនច្បាស់ មើលវត្ថុបែកជាពីរថែមទៀតផង។

៦-មានបញ្ហាភាន់ច្រឡំ៖ អ្នកមានបញ្ហាសរសៃឈាមខួរក្បាល នឹងជួបប្រទះអាការះច្របូកច្របល់ នឹងភាន់ច្រឡំគំនិតភ្លាមៗ ឬអាចនិយាយបានថាមានបញ្ហាអសមត្ថភាពក្នុងការគិត។

៧-គ្មានលំនឹង៖ អ្នកដែលមានបញ្ហាសរសៃឈាមខួរក្បាល នឹងជួបប្រទះបញ្ហាគ្មានលំនឹងរាងកាយ ដើម្បីចង់ដឹងច្បាស់សូមសាកល្បងដើរតាមបន្តាត់ត្រង់មួយ​ថាតើអ្នកអាចដើរត្រង់ដែរឬទេ? បើមិនដូច្នោះទេ អ្នកអាចសាកល្បងដាក់មម្រាមដៃអោយចំច្រមុះក៏បាន ថាតើអាចដាក់ចំឬអត់?

ប្រភព៖ khmerload

មតិយោបល