ប្រធានាធិបតីបារាំង នឹងពិភាក្សា ជាមួយលោក ពូទីន ស្តីពីប្រទេសស៊ីរី អ៊ីរ៉ង់និង អ៊ុយក្រែន

16 July 2018 09:21

បរទេស៖ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងពិភាក្សាពីបញ្ហាស៊ីរី អ៊ីរ៉ង់ និងអ៊ុយក្រែន ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅពេលមេដឹកនាំទាំងពីរ ជួបគ្នាក្នុងទីក្រុងមូស្គូ នៅថ្ងៃអាទិត្យនេះ ដែលជាថ្ងៃប្រកួតបាល់ទាត់ World Cup ផ្តាច់ព្រាត់ រវាងបារាំងនិងក្រូអាត។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត រ៉យទ័រ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក Macron និងលោក ពូទីន ត្រូវគេរំពឹងថា នឹងជួបពិភាក្សាគ្នា នៅវិមានក្រឹមឡាំង មុនពេលការប្រកួតចាប់ផ្តើម។
 
ប្រភពពីវិមានអេលីសេបាននិយាយថា ស្ថានភាពក្នុងប្រទេសអ៊ុយក្រែន មិនបានវិវត្តគ្រប់គ្រាន់ល្មមឲ្យលោក Macron ធ្វើការអញ្ជើញ លោក ពូទីន ចូលរួមជំនួបកំពូលក្រុម G7 នៅទីក្រុង Biarritz ស្ថិតនៅភាគខាងត្បូងនៃប្រទេសបារាំង នារដូវក្តៅ ឆ្នាំ២០១៩៕

ប្រភពពី ដើមអម្ពិល

មតិយោបល