អស្ចារ្យណាស់! ក្រុមសិល្បការិនី អ៊ុយក្រែន ច្រៀងបទនគររាជ ជាភាសាខ្មែរ បានយ៉ាងល្អនឹងស្មានមិនដល់ (មានវីដេអូ)

06 Sept 2018 09:08

ថ្មីៗនេះបើតាមគណនីហ្វេសប៊ុករបស់លោក Dara Chan Ouk ដែលជាវិចិត្រករខ្មែរដ៏ល្បីមួយរូប បានបង្ហោះវិដេអូមួយដែលក្រុមអ្នកសិល្បៈរបស់ប្រទេសអ៊ុយក្រែន បានច្រៀងចម្រៀងបទនគររាជ របស់ខ្មែរ ក្នុងពេលបើកកម្មវិធីពិពណ៌គំនូររបស់លោក Dara Chan Ouk។

បើមើលតាមវីដេអូដែលលោកបានបង្ហោះក្នុងបណ្តាញសង្គមឃើញថា ថ្វីបើក្រុមសិល្បៈការិនី អ៊ុយក្រែនទាំងនោះ ច្រៀងបទនគររាជជាភាសាខ្មែរ ពុំច្បាស់យ៉ាងណាក្តី ប៉ុន្តែពួកគេបានច្រៀងស្រុះគ្នាយ៉ាងល្អ ថែមទាំងធ្វើបទបានត្រឹមត្រូវផងដែរ ដែលធ្វើអោយអ្នកទស្សនាវីដេអូនេះ កោតសរសើរមិនដាច់ពីម៉ាត់។

បើតាមគណនីរបស់លោក Dara Chan Ouk បានរៀបរាប់ថា៖ “ក្នុងពេលកម្មវិធីបើកពិពណ័គំនូររបស់ខ្ញុំដែលច្រៀងបទនគរាជជាភាខ្មែរដោយក្រុមចំរៀងជាពួក អ៊ុយក្រែន នៃទីក្រុងឈីរនីគ្គេវនិងមានការចូលរួមមិត្តភក្ត័ អ៊ុយក្រែននារីខ្មែរនិងគ្រួសារខ្ញុំ”៕

ប្រភពពី៖ http://cambopost.net/?p=27634

មតិយោបល