កូនភ្លោះប្រុសចំនួន ៦នាក់ ក្នុងគ្រួសារចំនួនពីរ នៅក្នុងខេត្តសៀមរាប ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

កូនភ្លោះប្រុសចំនួន ៦នាក់ ក្នុងគ្រួសារចំនួនពីរ នៅក្នុងខេត្តសៀមរាប ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សៀមរាប៖កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន អមដំណើរដោយលោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋកូនភ្លោះ៣ ទាំងពីរគ្រួសារដល់ទីលំនៅ នៅក្នុងស្រុកក្រឡាញ់ និងស្រុកស្រីស្នំ…

រថយន្តធុនធំ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់និងរងរបួសធ្ងន់ នៅ

បាត់ដំបង: នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៤ និង៣០នាទី ត្រង់ចំណុចភូមិជាមន្រ្តី ឃុំ ត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតទ្បើងមួយលើក រវាងរថយន្តធុនធំ និងរថយ្តធុនធំ ទិសដៅស្របគ្នា ពីកើតទៅលិច លើផ្លូវជាតិលេខ57 បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់និងរងរបួសធ្ងន់។​​​អ្នកបើកបររថយន្តម៉ាក ហ៊ីយិនដាយ ពណ៌ខៀវ…

រកឃើញប្រេងម៉ាស៊ីនម៉ាក «Tra Chan»ក្លែងក្លាយ ចំនួន១១៩កេស នៅហាងមួយកន្លែង ដែលមាន យីហោ «ប៊ុន ហេង»

ភ្នំពេញ៖ នៅ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះលេខ៣២៣Eo ផ្លូវលេខ២១៧ ភូមិ៣ សង្កាត់អូរប្ញស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ កម្លាំងនគរបាលសហការជាមួយនឹងមន្ត្រីជំនាញ បានរកឃើញនិងដកហូតប្រេងម៉ាស៊ីនម៉ាក «Tra Chan» ក្លែងក្លាយចំនួន១១៩កេស នៅហាងមួយកន្លែង ដែលមាន យីហោ «ប៊ុន…

គ្រឿងក្នុង​ជ្រូក​ជាង​១​តោន​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ត្រូវ​សមត្ថកិច្ចជំនាញចាប់ដុត​កម្ទេច​ចោល

​បន្ទាយ​មាន​ជ័យ ​៖ ​គ្រឿងក្នុង​ជ្រូក​ជាង​១​តោន​ត្រូវ​បាន​មន្ត្រី​គយ​និង​រដ្ឋាករ​តំបន់​៥​​សហការ​ជាមួយ​​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យយក​ទៅ​ដុត​ចោល​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​ នៅ​ជាយ​ក្រុង​សិរី​សោភ័ណ​។ មន្ត្រី​គយ​និង​រដ្ឋាករ​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​ប្រចាំ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​ជា​ការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ពង្រឹង​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​និង​ទប់ស្កាត់​រាល់​ទំនិញ​ខូច​ភាព​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ហើយ​មន្ត្រី​គយ​និង​រដ្ឋាករ​តំបន់​៥​បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ឃាត់​រថយន្ត​ម៉ាក់​ហា​យ​ឡិន​ឌ័​រ ១​គ្រឿង​ធ្វើការ​ឆែកឆេរ​រក​ឃើញ​មាន​ដឹក​គ្រឿងក្នុង​ជ្រូក​នៅ​វេលា​ម៉ោង​៩​ព្រឹក​កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​​នៅ​​ភូមិ​ទឹកថ្លា ​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។ មន្ត្រី​គយ​និង​រដ្ឋាករ​តំបន់​៥​បាន​បញ្ជាក់​ថា ​ក្រោយ​ពេល​ដែល​មន្ត្រី​ជំនាញ​ឃាត់​រថយន្ត​១​គ្រឿង​ដែល​សង្ស័យ​ធ្វើ​ឆែកឆេរ​រក​ឃើញ​ដឹក​គ្រឿងក្នុង​ជ្រូក​ចំនួន​១៨​កេស​១​កេស​មាន​ទម្ងន់​៦០​គីឡូក្រាម​ដែល​សរុប​មាន​ទម្ងន់​១,០៨០​គីឡូក្រាម ជា​ប្រភេទ​គ្រឿងក្នុង​ជ្រូក មាន​ឆ្អឹងជំនី អណ្តាត…

ថ្ងៃនេះក្រសួងសុខាភិបាលធ្វើតេស្ដបន្ថែមលើមនុស្ស៥៦នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា លទ្ធផលបង្ហាញថា «អវិជ្ជមានទាំងអស់», សរុបមនុស្សធ្វើតេស្តដល់ពេលនេះ១៦៧៥នាក់

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបន្ដធ្វើតេស្ដបន្ថែមលើមនុស្សចំនួន៥៦នាក់ ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា ហើយលទ្ធផលបង្ហាញថា «អវិជ្ជមានទាំងអស់»។ ដូច្នេះគិតចាប់តាំងពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ចំនួន១៦៧៥នាក់ហើយ និងចំនួនសំណាកតេស្តសរុប២៦២០។…

ខឹងបុគ្គលិករបស់ខ្លួន ដើរលេងមិនធ្វើការ​ ថៅកែភោជនីយដ្ឋាន ជូហេងហេង យកសាំងចាក់ដុតម៉ូតូ​ ឆេះខ្ទេចសល់តែឆ្អឹង ផ្អើលដល់សមត្ថកិច្ច

សៀមរាប: ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចមុខភោជនីយដ្ឋាន ជូ ហេងហេង ស្ថិតភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ម្ចាស់ម៉ូតូនឹងជាថៅកែភោជនីយដ្ឋាន ជូហេងហេង ឈ្មោះ ង៉ូវ ឡេង ភេទប្រុស អាយុ៥០ឆ្នាំ…

រថយន្តធុនធំមួយគ្រឿង បុកផ្ទះចូលឱសថស្ថាន​ ចំរើន ច័ន្ទលីដាI នឹងទូ​ ATM​ ធនាគារអេស៊ីលីដា​ រងការខូចខាត និងរបួសធ្ងន់មនុស្ស២នាក់

ព្រះសីហនុ: (ព័ត៌មានបឋម) វេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៥​ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម្តុំរង្វង់មូលតោពីរ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្ករដោយ រថយន្តធុនធំមួយគ្រឿង សង្ស័យដាច់ហ្រ្វាំង ក៏ជ្រុលទៅបុកចូលផ្ទះលក់ ឱសថស្ថាន ចម្រើន ច័ន្ទលីដាI នឹងទូATM​ របស់ធនាគារអេស៊ីលីដា បណ្តាលឲ្យរងការខូចខាត និងមនុស្សរងរបួសធ្ងន់២នាក់…

ឪពុកនិងកូន២នាក់ ជិះម៉ូតូទៅមើលមង ស្រាប់តែប្រទះឃើញលង់ទឹកស្លាប់​ទាំងពីរនាក់

បាត់ដំបង: កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចអន្លង់ត្រាំង ស្ថិតក្នុងក្រុមទី១១ ភូមិស្រែស្តៅ ឃុំមានជយ័ ស្រុកសំឡូត ខេត្តបាត់ដំបង មានការភ្ញាក់ ផ្អើលមួយកើតឡើងក្រោយពីប្រទះឃើញសាកសពបុរសជាឪពុក និងកូនប្រុស លង់ទឹកស្លាប់ ក្នុងពេលដែលអ្នកទាំងពីរចុះទៅដោះមងក្នុងទឹកជម្រៅដែលពួកគាត់បានដាក់កាលពីយប់ ។ តាមប្រភពត៌មានលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត​​…

សមត្ថកិច្ចកម្ទេចចោល​ នូវឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ ជាង៥០០តោន

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ គណ:កម្មាធិការជាតិប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានកម្ទេចចោលឱសថខុសច្បាប់ចំនួន៧.៧តោន និងផលិតផលក្លែងក្លាយចំនួន៥៣៣តោន ដែលកងកម្លាំងសមត្ថកិច្ចចម្រុះ នៃគណ:កម្មាធិការបានបង្ក្រាប និងរឹបអូសនាពេលកន្លង។ កម្មវិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក កើត…

ពត៌មានបន្ថែមស្ត្រីម្នាក់ចងករកូនតូចស្លាប់ រួចចងករសម្លាប់ខ្លួនតាមក្រោយដែលគេសង្សយ័ថាតូចចិត្តនឹងម្តាយស្តីបន្ទោសរឿងផឹកស្រា

ស្វាយរៀង៖ ហេតុការណ៍ដ៏រន្ធត់នេះបង្ករការភ្ញាក់ផ្អើលក្រោយពីអ្នកភូមិបានប្រទះឃើញសាកសពអ្នកទាំង២ នៅមុខផ្ទះបាយ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក។ ស្ត្រីរងគ្រោះឈ្មោះលឹម មុំ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងកូនប្រុសឈ្មោះយ៉េន តុលា អាយុប្រមាណជាង១ខួប រស់នៅភូមិចុងព្រែក ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្ដាល…