ចោរមាឌម៉ាប់ៗ២នាក់ ចូលលួចកាច់ករម៉ូតូឌ្រីមសង់០១៨ក្នុងខណ្ឌសែនសុខយកទៅបាត់ដោយសុវត្ថិភាព

ចោរមាឌម៉ាប់ៗ២នាក់ ចូលលួចកាច់ករម៉ូតូឌ្រីមសង់០១៨ក្នុងខណ្ឌសែនសុខយកទៅបាត់ដោយសុវត្ថិភាព

ភ្នំពេញ: ហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោង២ៈ១០នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ម៉ូតូដែលចោរលួចម៉ាកឌ្រីមសង់០១៨ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CP​.០៤៨០ ។ ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់បណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីជួយឲ្យធ្វើការស្រាវជ្រាវរក ៕

នារីវ័យក្មេងម្នាក់ចងកសម្លាប់ខ្លួននៅក្រុងសៀមរាបដោយមិនដឹងពីមូលហេតុ

សៀមរាប: សាកសពត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង ៨និង៣៥នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចក្រុមទី១០ ភូមិអញ្ចញ សង្កាត់នគរធំ ក្រុង/សៀមរាប ។ ជនរងគ្រោះឈ្មោះ ហាន ចរិយា អាយុ ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកើតហេតុខាងលើ។ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកោសល្យវិច័យបញ្ជាក់ថា…

ជនជាតិទំពួនម្នាក់ត្រូវផ្លែកាំបិតម៉ាស៊ីនកាត់ស្មៅបាក់ខ្ទាតត្រូវចំផ្ទៃមុខ ស្លាប់ភ្លាមៗនៅ…

រតនគីរី: ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង០០នាទីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិកាម៉ែនតូច ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគីរី ។ បេីតាមប្រភពបានអោយដឹងថា សពជនរងគ្រោះឈ្មោះ យ៉ែក ហឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចម្ការទីលំនៅភូមិ-ឃុំកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ដល់ជីវិតនេះ…

កងទ័ពកម្ពុជា-ថៃជួបសំណេះសំណាលសួរសុខទុក្ខគ្នា នៅច្រកអានសេះ

ខេត្តព្រះវិហារ៖ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២០ ម្សិលមិញនេះ នៅច្រកអានសេះ ខាងទឹកដីកម្ពុជា មានការជួបសំណេះសំណាលគ្នាមួយ រវាងភាគីកម្ពុជា និងភាគីថៃ។ជានិច្ចកាលទាហានកម្ពុជា និង ទាហានថៃបង្កើនកាន់តែល្អតាមរយ:ការណាត់ ជួបគ្នាបានជាប្រចាំនៅតាមបណ្តាគោលដៅធ្លាប់ណាត់ជួប ដើម្បីដោះស្រាយបានភ្លាម រាល់យថាហេតុណាមួយកើតឡើងដោយចៃដន្យ។ ក្នុងជំនួប ភាគីកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង…

រដូវកូវីដមិនត្រឹមតែខ្វះម៉ាស់ទេសូម្បីស្រោមអនាមយ័ក៍ខ្វះដែរបណ្តាលអោយស្រ្តីពលរដ្ឋហ្វីលីពីនមានផ្ទៃពោះកើនឡើងរហូតជាង២១ម៉ឺននាក់

ហ្វីលីពីន៖ ក្រោយផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសហ្វីលីពីន បានចេញវិធានការបិទប្រទេស មិនឲ្យពលរដ្ឋដើរហើរចេញពីផ្ទះ ចិត្តចង់បានឡើយ ដើម្បីទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះ។ ក្រោយពីពលរដ្ឋហ្វីលីពីនអនុវត្តវិធានការនេះ បានធ្វើឲ្យស្ដ្រីរហូតជាង២១ម៉ឺននាក់មានផ្ទៃពោះ ដោយសារពួកគេ ខ្វះខាតស្រោមអនាម័យប្រើប្រាស់ សម្រាប់ការពារកុំឲ្យមានកូន ដោយមិនបានគ្រោងទុក។ វិទ្យាស្ថានស្ថិតិប្រជាជនហ្វីលីពីន និងអង្គការសហប្រជាជាតិ​ (UNFPA) បានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២១ ប្រទេសហ្វីលីពីន នឹងមានទារកកើតជិត១លាន៩សែននាក់…

អាងតែយប់ស្ងាត់រថយន្តពីរគ្រឿងជាន់មិនប្រណី ដល់បែកជាបួន លាន់សូរផាំងនៅក្បែរសាលាបឋមសិក្សាសន្ធរមុខបណ្ដាឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តយផ្លូវ ១៣៨ កែងផ្លូវ២៣៣ ត្រង់ចំណុចក្បែរសាលាបឋមសិក្សាសន្ធរមុខ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។ ដើមហេតុគេឃើញ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើករថយន្ត១គ្រឿង ម៉ាកតូយ៉ាតាព្រូស ពណ៌ស គ្មានផ្លាកលេខទេ ធ្វើដំណើរពីជើងទៅត្បូងតាមបណ្តោយផ្លូវ២៣៣។…

មនុស្សយើងមានវាសនាមិនដូចគ្នាទេ!កម្មការិនីរោងចក្រម្នាក់ជំពាក់លុយអង្គការនិងមានជំងឺប្រចាំកាយបានដេកស្លាប់នៅបន្ទប់ផ្ទះជួលចោលប្តីនិងកូន

ភ្នំពេញ: កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានករណីស្រ្តីកម្មការិនីរោងចក្រម្នាក់ ជំពាក់លុយអង្គការ និងមានជំងឺប្រចាំកាយ បានដួលដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ ខយ លឿយ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ…

ទោះជាច្បាប់រឹតបណ្តឹងប៉ុណ្ណាក៍អ្នកស្រវឹងមិនខ្លាចដែរ!​បុរសម្នាក់ស្រវឹងស្រាជោគជាំបេីក​ រថយន្តបុក​ខឿនសួនច្បារពុះចែកទ្រូងផ្លូវ និង…

ភ្នំពេញ: ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ មានស្ថានភាពស្រវឹងស្រា បានបើករថយន្ត១គ្រឿង ម៉ាកហ្វត់រ៉េនជ័រ ពណ៌ស ពាក់ផ្លាកលេខ 2BJ-9196 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវជាតិលេខ…

អ្នកចូលចិត្តទទួលទាន ត្រីបបែលនឹងពពុះសណ្ដែក សូមប្រយត្ន័ ភាគច្រើនមានផ្ទុកសារធាតុបូរ៉ាក់ នឹងសារធាតុ ហ្វរម៉ុះសំរាប់ដាក់សាកសពកុំអោយស្អុយ

រតនគិរី៖ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ , ប៉ូលិសសេដ្ឋកិច្ច និងអាជ្ញាធរក្រុងបានលុង បានចុះធ្វើតេស្តផលិតផលចំណីអាហារ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅផ្សារក្រុងបានលុង រកឃើញត្រីបបែល ,ពពុះសណ្ដែក និងអំបិល មានផ្ទុកសារធាតុគីមី(បូរ៉ាក់)។ យោងតាមផេករបស់មន្ទីពាណិជកម្មខេត្តរតនគិរី បានឱ្យដឹងថា លទ្ធផលចុះធ្វើតេស្តផលិតផលចំណីអាហារនៅផ្សារក្រុងបានលុងនោះ…

បុរសវ័យចំណាស់ម្នាក់ មានទំនាស់ជាមួយប្រពន្ឋធ្វើអត្តឃាតផឹកថ្នាំបាញ់ស្រូវសម្លាប់ខ្លួន

សៀមរាប: ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៤ និង០០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។ សាកសព ឈ្មោះ សំ ស៊ា ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរកសិករ បានផឹកថ្នាំពុលសម្លាប់ខ្លួនiប្រភេទ ថ្នាំពុលកំចាត់សត្វល្អិត…