រថយន្តធុនធំ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់និងរងរបួសធ្ងន់ នៅ

បាត់ដំបង: នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៤ និង៣០នាទី ត្រង់ចំណុចភូមិជាមន្រ្តី ឃុំ ត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតទ្បើងមួយលើក រវាងរថយន្តធុនធំ និងរថយ្តធុនធំ ទិសដៅស្របគ្នា ពីកើតទៅលិច លើផ្លូវជាតិលេខ57 បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់និងរងរបួសធ្ងន់។
​​​
អ្នកបើកបររថយន្តម៉ាក ហ៊ីយិនដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 3A 0987 អ្នកបើកបរឈ្មោះ អូន មី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិ ព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ( របួសស្រាល ) និងអ្នករួមដំណើរ ឈ្មោះ សុខ សុភ័ណ្ឌ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិ ពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ស្លាប់នៅកន្លែងកើតហេតុ ) បើកបរមកដល់កន្លែងកើតហេតុ រថយន្តក៏បានខូចហើយឈប់នៅលើចិញ្ចើមផ្លូវខាងស្តាំហើយអ្នកបើកបរ និងអ្នករួមដំណើរបានកាច់មែកឈើ មកដាក់ខាងក្រោយរថយន្ត ដែលខូចនោះចម្ងាយប្រហែល១០ម៉ែត្រ ក្រោយមកក៏បានទៅធ្វើរថយន្តដែលខូចនោះ។

ក្រោយមកក៏មានរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 3A 2542 បើកមកពីទិសដៅស្របគ្នា ពីកើតមកលិច បើកបរដោយឈ្មោះ យឹម ហេង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិពោវាល ឃុំ រតនះ ក្រុងខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរ ឈ្មោះ ចាន់ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិ ពោវាល ឃុំ រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (របួសស្រាល) បានបុកចំរថយន្តដែលឈប់នោះ បណ្តាលឲ្យរងរបួសនិងស្លាប់។ ចំពោះសាកសពទាំងពីរនាក់ បានប្រគល់ទៅឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងទាំង២គ្រឿងកម្លាំងជំនាញចរាចរណ៍ខេត្ត បានយកទៅរក្សាទុកនៅស្នងការខេត្ត ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *