រកឃើញប្រេងម៉ាស៊ីនម៉ាក «Tra Chan»ក្លែងក្លាយ ចំនួន១១៩កេស នៅហាងមួយកន្លែង ដែលមាន យីហោ «ប៊ុន ហេង»

ភ្នំពេញ៖ នៅ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះលេខ៣២៣Eo ផ្លូវលេខ២១៧ ភូមិ៣ សង្កាត់អូរប្ញស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

កម្លាំងនគរបាលសហការជាមួយនឹងមន្ត្រីជំនាញ បានរកឃើញនិងដកហូតប្រេងម៉ាស៊ីនម៉ាក «Tra Chan» ក្លែងក្លាយចំនួន១១៩កេស នៅហាងមួយកន្លែង ដែលមាន យីហោ «ប៊ុន ហេង» ស្ថិតក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ កុក ថៃ ភេទ ស្រី អាយុ ៧០ឆ្នំា មុខរបរលក់ប្រេងម៉ាសុីនចម្រុះ។ ក្រោយការត្រួតពិនិត្យ និងធ្វើកំណត់ហេតុទុកជាភស្តុតាងតាមផ្លូវច្បាប់បានបញ្ចប់ សមត្ថកិច្ចបានធ្វើការណែនាំ និងធ្វើកិច្ចសន្យាឲ្យម្ចាស់ទីតាំងឈ្មោះ កុក ថៃ ភេទស្រី អាយុ៧០ឆ្នាំ ត្រូវជាម្ចាស់អាជីវកម្ម ប៊ុន ហេង បញ្ឈប់ការលក់ដូររបស់ក្លែងក្លាយបន្តទៀត និងដកហូតប្រេងម៉ាស៊ីនក្លែងក្លាយម៉ាក «Tra chan»ចម្រុះពណ៌ចំនួន ១១៩កេស ស្មើនឹង (៩៥២ប៊ីដុង) យកទៅរក្សាទុក ដើម្បីកម្ទេចចោលនាពេលក្រោយ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *