ខឹងបុគ្គលិករបស់ខ្លួន ដើរលេងមិនធ្វើការ​ ថៅកែភោជនីយដ្ឋាន ជូហេងហេង យកសាំងចាក់ដុតម៉ូតូ​ ឆេះខ្ទេចសល់តែឆ្អឹង ផ្អើលដល់សមត្ថកិច្ច

សៀមរាប: ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាល
ពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចមុខភោជនីយដ្ឋាន ជូ ហេងហេង ស្ថិតភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ម្ចាស់ម៉ូតូនឹងជាថៅកែភោជនីយដ្ឋាន ជូហេងហេង ឈ្មោះ ង៉ូវ ឡេង ភេទប្រុស អាយុ៥០ឆ្នាំ បានយកសាំងចាក់ដុតម៉ូតូ របស់ខ្លួន ម៉ាក វ៉េវ C110 ពណ៌ ក្រហម លាយខ្មៅ ពាក់ផ្លាកលេខ សៀមរា 1P.5512(ម៉ូតូចាស់)។បណ្តាលឲ្យឆាបឆេះខ្ទេចគ្មានសល់ តែមិនមានរបួសដល់មនុស្សទេ។

មូលហេតុ៖ ខឹង និងបុគ្គលិករបស់ខ្លួន ឈ្មោះ គន្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរចុងភៅ ជិះម៉ូតូ ដើរលេង មិនធ្វើការ។
ពេលកើតហេតុកម្លាំងប៉ុស្តិ៍បានចុះជួយបាញ់ពន្លត់ទាន់ពេលវេលា​ មិនរាលដាលដល់កន្លែងផ្សេង។

ខូចខាតឆេះអស់ម៉ូតូ០១គ្រឿង, ដកយកមករក្សាទុកនៅប៉ុស្តិ៍។
ករណីខាងលើសមត្ថកិច្ចបានចុះទៅធ្វើកិច្ចសន្យាអប់រំម្ចាស់ម៉ូតូ ដើម្បីកុំឲ្យធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *