ពត៌មានបន្ថែមស្ត្រីម្នាក់ចងករកូនតូចស្លាប់ រួចចងករសម្លាប់ខ្លួនតាមក្រោយដែលគេសង្សយ័ថាតូចចិត្តនឹងម្តាយស្តីបន្ទោសរឿងផឹកស្រា

ស្វាយរៀង៖ ហេតុការណ៍ដ៏រន្ធត់នេះបង្ករការភ្ញាក់ផ្អើលក្រោយពី
អ្នកភូមិបានប្រទះឃើញសាកសពអ្នកទាំង២ នៅមុខផ្ទះបាយ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក។

ស្ត្រីរងគ្រោះឈ្មោះលឹម មុំ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងកូនប្រុសឈ្មោះយ៉េន តុលា អាយុប្រមាណជាង១ខួប រស់នៅភូមិចុងព្រែក ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានមកលេងផ្ទះម្ដាយនៅស្រុកកំណើត ក្នុងភូមិឃុំកើតហេតុខាងលើជាច្រើនថ្ងៃមកហើយ។

តាមសម្ដីស្ត្រីជាម្ដាយជនរងគ្រោះឈ្មោះមាស ចន្ថា អាយុ៥៧ឆ្នាំ មុខរបរកសិករបានឱ្យដឹងថា កូនស្រីគាត់បានយកកូនប្រុសមកលេងផ្ទះគាត់តាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ។

មុនពេលកើតហេតុ កូនស្រីគាត់បានផឹកស្រាស្រវឹង ហើយគាត់បាននិយាយលួងលោមកុំឱ្យផឹកស្រាទៀតអី ព្រោះវាមិនល្អទេនាំឱ្យខ្មាសញាតិជិតខាង ប៉ុន្តែមិនដឹងជាកូនស្រីគាត់អន់ចិត្តនឹងគាត់ជាម្ដាយស្ដីបន្ទោស ឬក៏ដោយសារមានរឿងអ្វីនោះទេ ស្រាប់តែមួយសន្ទុះគាត់ដើរមកមុខផ្ទះបាយ ឃើញកូននិងចៅចងកស្លាប់ទាំងម្ដាយនិងកូនទៅហើយ ទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យសាកសសព មិនមានស្លាកស្នាមអ្វីសម្គាល់ថា ជារឿងឃាតកម្មនោះទេ ហើយបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋាន ស្ត្រីរូបនេះបានលើកកូនប្រុសមកចង.កនិងក្រមាភ្ជាប់ទៅនឹងរបារដែករោងបាយឱ្យស្លាប់មុន ទើបយកខ្សែភ្លើងចង.កសម្លាប់ខ្លួនឯងភ្ជាប់ទៅនិងរបារដែកផ្ទះបាយក្បែរគ្នា ឱ្យស្លាប់តាមក្រោយ។ដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថា ជារឿងឃាតកម្មនោះទេ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *