ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងដល់ប្រជាពលរដ្ឋថាការផ្លាស់ប្តូរម៉ោងធ្វើការទៅម៉ោង…

ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ បានផ្លាស់ប្តូរម៉ោងធ្វើការ ទៅ០៩:០០ ព្រឹក ដល់ម៉ោង ០៨:០០យប់ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ ដោយយោងការផ្លាស់ប្តូរគោលការណ៍ផ្សារទំនើបអ៊ីអន១។

មណ្ឌលផ្តល់បណ្ណបើកបរយានយន្តផ្សារទំនើបអ៊ីអន២ គឺធ្វើការងារធម្មតាចពីម៉ោង០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់ ។ មណ្ឌលទាំងពីរនេះ បន្តការផ្តល់សេវាជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។

ទន្ទឹមនឹងនេះដែរ ក្រសួងសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានគោរពអនុវត្តតាមការណែនាំ ក្នុងការរក្សាគំលាត គោលការណ៍អនាម័យ និងពាក់ម៉ាស់ត្រឹមត្រូវតាមការចាំបាច់ ពេលមកទទួលសេវាប្រឡង ប្តូរ និងពន្យាបណ្ណបើកបរ នៅអ៊ីអនទី១ និងទី២។

សូមបន្តចូលរួមប្រកាន់ភ្ជាប់គោលការណ៍តាមការណែនាំខាងលើ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ទាំងអស់គ្នា។

By admin

Leave a Reply

Your email address will not be published. Required fields are marked *