បុរសចំណាស់ម្នាក់ រអឹលជើងធ្លាក់ពីលើចុងត្នោត ស្លាប់ភ្លាមៗ ​

ស្វាយរៀង៖ ហេតុការណ៏នេះបានកើតឡើងកាលពីវេលា ម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី ៣ខែឧសភាឆ្នាំ ២០២០ម្សិលមិញនេះ ស្ថិតនៅភូមិធ្នង់ឃុំ ស្វាយធំស្រុក ស្វាយជ្រុំ។

បើតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងថាបុរសរងគ្រោះ មានឈ្មោះ ស៊ឹម វង់អាយុ៥៩ឆ្នាំ មុខរបរកសិករនៅភូមិធ្នង់ឃុំ ស្វាយធំ ស្រុកស្វាយជ្រំ។ បុរសខាងលើនិងក្រុមគ្រួសារមានជីវភាពខ្វះខាតហើយក្រៅពីធ្វើស្រែមានមុខរបរឡើងដាក់ទឹកត្នោតដើម្បីយកទៅលក់អោយម៉ូយជាប្រចាំ។

មុនកើតហេតុគេឃើញបុរសខាងលើនេះបានឡើងទៅយកទឹកត្នោតរាល់ពេលល្ងាចរៀបលិចដូចសព្វរាល់ដង ប្រមាណជា១៥នាទីសង្ស័យគាត់មានការធ្វេសប្រហេសស្រាប់តែរអឹលជើងធ្លាក់ ពីលើចុងត្នោតមកដីដែលមាន កម្ពស់ប្រមាណជិត១០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រសារជួយសង្គ្រោះអកុសលយឹតពេលទៅហើយ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *